ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបោះឆ្នោតបានលុះត្រាតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ថ្ងៃចេញផ្សាយ ៖ 15/09/2026 11:27:56
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ខេត្តរមានជ័យ:លោកស្រី ត្រាន់ សួគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋគ្រប់អាយុគ្រប់រូបមានសិទ្ធិបោះឆ្នោតដើម្បីអាចបោះឆ្នោតបាន ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកបន្តថា ដើម្បីដឹងថាមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឬអត់ ត្រូវទៅពិនិត្យឈ្មោះក្នុងបញ្ជី។ ករណីពុំមានឈ្មោះ ត្រូវចុះឈ្មោះបោះឆ្នោត ។៥៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

លោកបានបញ្ជាក់ទៀតថា ដើម្បីធានាបានគ្រប់ដំណាក់កាលសំខាន់ៗទាំង៤នៃការបោះឆ្នោត សំដៅទទួលបានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ពិសេសដំណាក់កាលដំបូងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងនាមឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំជាមួយលោកស្រី ត្រាន់ សួគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំភាគីពាក់ព័ន្ធនៃដំណើរការប្រព្រឹត្តទៅការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលមានខ្លឹមសារសំខាន់លើការគិតគូរពីការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ។(ឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost