បាត់ដំបង:លោកអ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ 2026 នេះឃើញថា ចំនួនភ្ញៀវទេស
ចរណ៍ជាតិនិងអន្តរជាតិមានការថយចុះ បើប្រៀបធៀបទៅនឹងថ្ងៃភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ 2025 កន្លងទៅស្ថិតិភ្ញៀវដែលទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក៏ដូចនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៦។
លោកបន្តថា ចំនួនភ្ញៀវសរុប ១០៤,៣៣២ នាក់ ថយចុះ -៥២.៣០% ក្នុងនោះ
ភ្ញៀវជាតិ ១០៣,៩៤០ នាក់ ថយចុះ -៥២.៣៥%
ភ្ញៀវអន្តរជាតិ ៣៩២ នាក់ ថយចុះ -៣០.៦២%
ស្ថិតិតាមថ្ងៃនីមួយៗ
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
ភ្ញៀវសរុប ១៧,៣៣៤ នាក់ ក្នុងនោះ
ភ្ញៀវទេសចរស្នាក់នៅ ៣,៣១០នាក់
ភ្ញៀវទេសចរណ៍វិលល្ងាច ១៣,៨៩០ នាក់
ភ្ញៀវទេសចរណ៍អន្តរជាតិ ១៣៤ នាក់។
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
ភ្ញៀវសរុប ៤៣,៨៩២ នាក់ ក្នុងនោះ
ភ្ញៀវទេសចរស្នាក់នៅ ៤,៩៩០នាក់
ភ្ញៀវទេសចរណ៍វិលល្ងាច ៣៨,៧៨០ នាក់
ភ្ញៀវទេសចរណ៍អន្តរជាតិ ១២២ នាក់។
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
ភ្ញៀវសរុប ៤៣,១០៦ នាក់ ក្នុងនោះ
ភ្ញៀវទេសចរស្នាក់នៅ ៤,០៥០ នាក់
ភ្ញៀវទេសចរណ៍វិលល្ងាច ៣៨,៩២០ នាក់
ភ្ញៀវទេសចរណ៍អន្តរជាតិ ១៣៦ នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុឆ្នាំនេះមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តក៏ដូចជាការមកចូលរួមបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃនេះមានការថយចុះដោយមូលហេតុមានកត្តាជាច្រើនដែលធ្វើឲ្យពួកគាត់មិនធ្វើដំណើរចេញពីផ្ទះឬពីតំបន់មួយទៅតំបន់មួយដូចជាមកលេងកំសាន្តក្នុងខេត្តបាត់ដំបងឆ្នាំនេះជាដើមមិនមានចំនួនច្រើនមកលេងកម្សាន្តទេ។ទី១.បញ្ហាសេដ្ឋកិច្ចគ្រួសារទី២. ដំណាំកសិកម្ម។ទី៣.បញ្ហាភ្លៀងធ្លាក់ច្រើន។ទី៤.បញ្ហាទឹកជំនន់។(សំឡេងលោកប្រធានមន្ទីរ…….)
សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងគឺជាខេត្តជង្រុកស្រូវនិងជាខេត្តគោលដៅមួយរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលតែងតែមកលេងកម្សាន្តជារៀងរាល់ឆ្នាំមានចំនួនច្រើនកុះករ។ព្រោះខេត្តបាត់ដំបងសម្បូរដោយរមណីយដ្ឋានប្រវត្តិសាស្ត្រនិងរមណីយដ្ឋានកែច្នៃ ប្រាសាទបុរាណទឹកធ្លាក់ដំណាំកសិកម្មជាផ្លែឈើហូបផ្លែជាច្រើនមានផ្ទះសំណាក់និងសណ្ឋាគារស្នាក់នៅស្អាត មានម្ហូបអាហារធូរថ្លៃមានរសជាតិឆ្ងាញ់ដែលភ្ញៀវតែងតែនិយមមកលេងកម្សាន្តជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost