ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
ថ្ងៃចេញផ្សាយ ៖ 18/10/2026 01:23:53
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦  ឯកឧត្តម វុី សំណាង  អភិបាលនៃគណអភិបាលខេត្ត តា កែវ និងលោកជំទាវ ព្រមទាំងសហការី ព្រះសង្ឃទាំងពីរខណៈបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារព្រំដែនទិសប្រាសាទតាមាន់និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមព្រឹក្សាព្រះមហាក្សត្រ និងជាប្រធាព្រឹទ្ធសភាជាតិកម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ ដែលហ៊ានលះបង់អាយុជីវិតនិងលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ព្រមទាំងនាំយកអំណោយសម្ភារៈ ថវិកា មួយចំនួនធំ មកប្រគល់ជូនផងដែរ។

ក្នុងពិធីប្រគល់-ទទួល នាឱកាសនោះ តាងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម និងលោកជំទាវដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា។  ការយកចិត្តទុកដាក់នេះ ស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំជួររាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និង ជាតិ សាសនា ព្រះមហាក្សត្រ ជាមួយគ្នានេះ យោធិនទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យបានល្អប្រសើរបំផុត។

ជាទីបញ្ចប់ លោកមេបញ្ជាការ ក៏បានគោរពជូនពរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន បវរសួស្តី មហាប្រសើរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ព្រមទាំងបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​(ដោយឈឿ ប៊ុនឈី)

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost