ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបាន មកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះកម្មវិធីជិះរថយន្តក្រុងដោយមិនបង់ប្រាក់ របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ដើម្បីរៀបចំជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនី ធ្វើការនៅរាជធានី ភ្នំពេញ ទៅតាម បណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមការប្រើប្រាស់សេវារថយន្តក្រុង City Bus សាធារណៈរាជធានី ភ្នំពេញ ដើម្បីទៅ ជួប ជុំសាច់ញាតិនៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ បានមកទទួលសេវាជិះរថយន្ត ក្រុង ឥតគិតថ្លៃនេះ ប្រមាណ ៥ម៉ឺននាក់ទៅ ៦ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយបានច្រើន។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ ទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើ ប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន ហើយបន្ទាប់មកទៀត ក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍របស់សម្តេចតេជោ ដោយបានឱ្យរដ្ឋបាលរាជធានី ភ្នំពេញ រៀបចំរថយន្ត ក្រុង ចំនួន ៦០០គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋ ទៅបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ នៅតាម បណ្តាខេត្ត ទាំងពេល ធ្វើ ដំណើរទៅស្រុកកំណើត និងពេលវិលត្រឡប់មកធ្វើការវិញ។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងរាជធានីភ្នំពេញ ចំពោះកម្មវិធីផ្តល់សេវា រថយន្តក្រុង សាធារណៈ City Bus ដោយមិនបង់ប្រាក់ ជាពិសេសតែងតែដាក់ឱ្យដំណើរការក្នុងឱកាសបុណ្យទានធំៗ ដូចជា បុណ្យ ចូល ឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌ គឺពិតជាបានជួយសម្រាលបន្ទុកចំណាយរបស់ពួកគាត់ ដែលជាកម្មករ កម្មការិនី និងនិស្សិត យ៉ាងច្រើន ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត និងជួបជុំក្រុមគ្រួសារ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេង ស្រុក កំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕ នាក់ ង៉យ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost