រដ្ឋបាលខេត្តផ្តល់ស្បៀងអាហារជូនកងទ័ពជួរមុខជាអំណោយរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងឱកាសបុណ្សភ្នុំបិណ្ឌ
ថ្ងៃចេញផ្សាយ ៖ 06/10/2026 12:59:19
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:អំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងសម្ភារជាច្រើនមុខទៀតដើម្បីចែកជូនដល់វរ:កងទ័ពនិងកងនគរបាលការពារព្រំដែនជួរមុខប្រចាំទិសក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទ

ក្រហមកម្ពុជាដើម្បីផ្គត់ផ្គង់ក្នុងអង្គភាពក្នុងឱកាសពិធីបុណ្សភ្ជុំបិណ្ឌខាងមុខនេះនាព្រឹកថ្ងៃទី៦តុលាឆ្នាំ២០២៦ដែលរដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីប្រគល់ជូន។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសម្តេចគិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងសម្តេចតេជោហ៊ុនសែន សម្តេចធិបតីនាយករដ្ខមន្រ្តីដែលដែលជានិច្ចកាលសម្តេចតែងតែមានក្តីនឹករលឹកនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនវរ:កងទ័ពនៅតាមបន្ទាត់ព្រំដែនគ្រប់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កក្តាទាំងអស់នេះហើយសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកចំពោះសម្តេចនិងអាជ្ញាធរខេត្តចំពោះបងប្អូនវរ:កងទ័ពជួរមុខទាំងអស់គ្រប់ពេលវេលា។

ក្នុងនោះដែរគ្រឿងឧបភោគបរិភោគនិងសម្ភារះមួយចំនួនបានចែកជូនដល់បងប្អូនវរ:កងទ័ពនិងកងនគរបាលនាពេលនេះគឺជាការផ្តល់នូវកម្លាំងចិត្តដើម្បីបងប្អូនវរ:កងទ័ពពីថ្នាក់ដឹកនាំនិងសមរភូមិក្រោយផងដែរ។


ឯកឧត្តមលើកឡើងថា សមរភូមិក្រោយដែលជាសេនាធិការនៅចាំផ្តល់កម្លាំងចិត្តដល់បងប្អូនវរ:កងទ័ពគ្រប់ពេលមិនថាស្ថិតក្នុងកាល:ទេសណាក៌ដោយគឺតែងតែនៅជាមួយបងប្អូនវរ:កងទ័ពគ្រប់ពេលទាំងអស់។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost