មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះសិក្សាផ្លូវគ្រួសក្រហម ១ខ្សែ ដើម្បីកែប្រែទៅជាផ្លូវកៅស៊ូ សម្រួលដល់ការធ្វើដំណើរ និងការទទួលសេវាផ្សេងៗរបស់ប្រជាពលរដ្ឋ
ថ្ងៃចេញផ្សាយ ៖ 03/10/2026 02:05:26
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

 កំពត៖ ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានខិតខំពុះពារប្រមូលផ្ដុំ និងពូនជ្រុំយ៉ាងលំបាករហូតមកដល់សព្វថ្ងៃនេះ បានបង្កើតជាគ្រឹះយ៉ាងរឹងមាំក្នុងការបន្តវេនដឹកនាំជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាន់ចង្កូតនាវាកម្ពុជាតម្រង់ទិសទៅមុខយ៉ាងស្វាហាប់ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជានិរន្តរ៍।

ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយមានការចង្អុលបង្ហាញចំគោលដៅ និងទាន់ពេលវេលាពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងការបម្រើ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សាស្រាវជ្រាវ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅលើផ្លូវគ្រួសក្រហមមួយខ្សែយ៉ាងសកម្ម។
ការចុះសិក្សានេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការកែលម្អ និងប្រែក្លាយផ្លូវគ្រួសក្រហមមួយខ្សែនេះមានប្រវែង(៨៦០០)ម៉ែត្រ ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការធ្វើដំណើរ ឆ្ពោះទៅកាន់សាលាឃុំត្រពាំងបី តភ្ជាប់រវាងផ្លូវជាតិលេខ៤១ ទៅកាន់ផ្លូវជាតិលេខ៣ ដែលនឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផល និងការទៅទទួលសេវាតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។


សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តកំពត ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទឲ្យកាន់តែមានភាពស៊ីវិល័យ និងរឹងមាំតទៅមុខ៕

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost