ឧត្តរមានជ័យ៖លោក គង់ កន្នារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក យិន សំណាង និងសហការី តំណាងលោក បែន គឹមសាន ប្រធានក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឬងាយរងគ្រោះដោយប្រការផ្សេងៗក្នុងខេត្ត។
អំណោយដែលក្រុមហ៊ុនបានឧបត្ថម្ភនាឱកាសនោះ រួមមាន ៖ទឹកបរិសុទ្ធចំនួន ២,០០០យួរ មីចំនួន ២០០កេស និងទឹកស៊ីអ៊ីវចំនួន ២០០យួរ។
នៅក្នុងឱកាសនោះ លោក គង់ កន្នារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យិន សំណាង និងសហការី ព្រមទាំងក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ដែលបានបង្ហាញពីស្មារតីចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការងារមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក។

លោកបានថ្លែងបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមដ៏មានតម្លៃពីវិស័យឯកជនក្នុងការគាំទ្រដល់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការត្រៀមលក្ខណៈសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលអាចជួបប្រទះនឹងគ្រោះមហន្តរាយ ឬស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅតាមមូលដ្ឋាន។
លោក គង់ កន្នារិទ្ធ បានលើកឡើងថា សម្ភារដែលទទួលបាននាពេលនេះ នឹងត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីបម្រើការងារមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានតម្រូវការ។

លោកក៏បានថ្លែងអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន ក្រុមហ៊ុន និងវិស័យឯកជន បន្តចូលរួមឧបត្ថម្ភ និងសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារមនុស្សធម៌ ព្រោះការចូលរួមពីគ្រប់ភាគី គឺជាកម្លាំងសំខាន់ក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងងាយរងគ្រោះដោយគ្រោះមហន្តរាយ។
ជាមួយគ្នានេះ លោក គង់ កន្នារិទ្ធ ក៏បានចាត់ទុកការចូលរួមរបស់ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ នាពេលនេះថា ជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ដែលបានរួមចំណែកពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងបុព្វហេតុជួយប្រជាពលរដ្ឋនៅពេលជួបការលំបាក៕ ( ដោយឈឿន ប៊ុនឈី)
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost