ប្រជាពលរដ្ឋខ្មែរទាំងពីភេទស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ ២០២៦ក្នុងខេត្តបាត់ដំបង
ថ្ងៃចេញផ្សាយ ៖ 02/10/2026 22:55:48
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

បាត់ដំបង:នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ កន្លងមកនេះលោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង និង ជាអនុប្រធានអចិន្ត្រៃគណៈកម្មការកាតព្វកិច្ចយោធាខេត្ដបាត់ដំបង បានអញ្ជើញដឹកនាំលោកមេបញ្ជាការរង ប្រធានមន្ទីរ នាយ នាយរងការិយាល័យ ចំនួន១៣នាក់ ចុះត្រួតពិនិត្យការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាតាមបណ្ដាក្រុង/ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបងទាំងមូល។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានមានប្រសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទឲ្យបំពេញការងារតាមតួនាទីនិងភារកិច្ចឲ្យបានត្រឹមត្រូវតាមបទបញ្ជាក្នុងនាមជាមន្ត្រីរាមច្បងជាគំរូដល់ប្អូនៗយុវជនជំនាន់ក្រោយដែលទើបនឹងស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព។

ក្នុងឱកាសចុះត្រួតពិនិត្យនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកោតសរសើរដល់មន្ត្រីក្រោមឱវាទនិងប្អូនៗទាំងអស់ដែលមានភាពក្លាហានត្រូវធ្វើអ្វីទៅតាមការណែនាំរបស់មន្ត្រីក្នុងការបំពេញនូវឯកសារមួយចំនួនត្រូវភ្ជាប់មកជាមួយក្នុងការដាក់ពាក្យឲ្យបានត្រឹមត្រូវជៀសវាងខាតបង់ពេលវេលានិងថវិការដែលមិនបានភ្ជាប់មកជាមួយឲ្យបានគ្រប់ចំនួនកំណត់។

 

យោងតាមសេចក្តីជូនដំណឹង/ក្រសួងការពារជាតិគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាលេខ ៤៨០/សជណ.២០២៦ស្ដីពីការអញ្ជើញមកទទួលពាក្យនិងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨ ឆ្នាំដល់២៥ ឆ្នាំមេត្តាជ្រាបថា គណៈកម្មការជាតិកាតព្វកិច្ចយោធានិងចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធាដូចខាងក្រោម÷
១.កាលបរិច្ឆេទនិងពេលវេលា
-ចែកពាក្យចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៩ខែតុលាឆ្នាំ២០២៦ -ទទួលពាក្យចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទីដល់ម៉ោង
១១:៣០នាទីនិងរសៀលចាប់ពីម៉ោង ១៤:០០ នាទីដល់ម៉ោង១៧:០០នាទី ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។
២.ទីកន្លែងទទួលពាក្យនិងដាក់ពាក្យនៅគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង/ស្រុក/ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់(មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកខណ្ឌ)។៣.ឯកសារដែលត្រូវភ្ជាប់មកជាមួយប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់)មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យនិងដាក់ពាក្យរួមមាន÷-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ-សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ-សំបុត្របញ្ជាក់កំណើតឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំសង្កាត់។

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost