ឧត្តរមានជ័យ:បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរជាអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុប អូសរទេះគឺជាកម្លាំងចលករដ៏មានសារៈសំខាន់បំផុតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាដៃគូដ៏ជិតស្និទ្ធដែលមិនអាចខ្វះបានក្នុងការបម្រើសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នេះជាការលើកឡើងរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុប នៅតាមបណ្តាក្រុង ស្រុកទាំង៥ ចំនួន១៨៧នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងបន្តថា ទោះបីជាវិស័យនេះស្ថិតក្នុងរង្វង់សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដោយ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយពឹងផ្អែកលើកម្លាំងញើសឈាមខ្លួនឯងផ្ទាល់ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅយ៉ាងមានប្រសិទ្ធភាព។
បន្ថែមពីលើនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណ និងនាំយកនូវការផ្តាំផ្ញើសាកសួរទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើងឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាមានក្ដីនឹករលឹកជាខ្លាំង ទើបបានចាត់ចែងឧបត្ថម្ភនូវថវិកា និងអំណោយជូនដល់បងប្អូនក្នុងឱកាសនេះ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានបង្ហាញពីទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំចំពោះបងប្អូនអ្នករត់តាក់ស៊ី និងម៉ូតូឌុបទាំងអស់ដែលខិតខំប្រឹងប្រែងរកទទួលទានដោយសុចរិត។
ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នករត់តាក់ស៊ី និងម៉ូតូឌុបទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពក្នុងការបើកបរ គោរពច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវចេះជួយស្រឡាញ់រាប់អានគ្នា ព្រមទាំងរក្សាសីលធម៌ល្អប្រពៃក្នុងការផ្តល់សេវាកម្មជូនអតិថិជន ក៏ដូចជាភ្ញៀវទេសចរផងដែរ៕( ដោយឈឿន ប៊ុនឈី)
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost