អភិបាលខេត្ត ចុះពិនិត្យ និងអន្តរាគមន៍បន្ទាន់លើបញ្ហាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកចុងកាល់
ថ្ងៃចេញផ្សាយ ៖ 29/09/2026 10:27:08
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

  ឧត្តរមានជ័យ:នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដោយផ្ទាល់ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបានហក់ឡើងខ្លាំង និងបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយខ្សែ នៅចំណុចស្ពានទ័ព ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រមទាំងបានដោះស្រាយទាន់ពេលវេលា ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ។

ក្រោមការដឹកនាំដ៏ផ្ទាល់របស់ឯកឧត្ដម មាន ចាន់យ៉ាដា ក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរស្រុកចុងកាល់ និងកម្លាំងពាក់ព័ន្ធទាំងអស់ បានសហការគ្នាយ៉ាងសកម្មក្នុងការដាក់ពង្រាយគ្រឿងចក្រ និងសម្ភារៈចាំបាច់នានា ដើម្បីរៀបចំជួសជុលជាបណ្តោះអាសន្ននូវចំណុចដែលរងការខូចខាត។ សកម្មភាពឆ្លើយតបយ៉ាងឆាប់រហ័សនេះ មិនត្រឹមតែជួយការពារកុំឱ្យផ្លូវត្រូវកាត់ផ្តាច់ទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបន្តដំណើរការទៅមុខដោយរលូនផងដែរ។

ក្នុងការចុះអន្តរាគមន៍ផ្ទាល់នៅនឹងកន្លែងកើតហេតុនោះ ឯកឧត្ដមមាន ចាន់យ៉ាដា បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ និងប្រមូលផ្តុំកម្លាំងព្រមទាំងមធ្យោបាយសង្គ្រោះឱ្យបានរួចជាស្រេច ដើម្បីឆ្លើយតបចំពោះស្ថានភាពអាកាសធាតុដែលអាចនឹងមានការប្រែប្រួលបន្តទៀត។

ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់តំបន់ប្រឈមមុខនឹងជំនន់ទឹកភ្លៀង សូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះស្ថានភាពទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារតែរដូវកាលនេះមានភ្លៀងធ្លាក់ច្រើនផងដែរ៕ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost