បាត់ដំបង:សមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែ កញ្ញាឆ្នាំ ២០២៦ វេលាម៉ោងប្រមាណ១២:៣០នាទីនៅចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងដឹកជញ្ជូនប្រេង ម៉ាស៊ូត និងប្រេងសាំងធ្វើដំណើរចេ ញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្ត បាត់ដំបង បានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវ ដែក បណ្តាលឱ្យទូរប្រេងចំនួន៤ទូរ បានក្រឡាប់ ក្នុងនោះមានទូរប្រេង ម៉ាស៊ូត ៣ទូរ និងទូរសាំង១ទូរ។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់នេះបណ្តាលឱ្យប្រេងដែលស្ថិតក្នុងនោះហៀរចេញមកខាងក្រៅបង្កឱ្យប៉ះពាល់ដល់អ្នកភូមិដែលរស់ នៅក្បែរនោះ និងបរិស្ថានជុំវិញកន្លែងកើតហេតុផងដែរ ។
ក្នុងពេលកើតហេតុភ្លាមៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តនិងជាអ ភិបាលនៃគណៈអភិបាលខេត្តបាត់ ដំ បង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងអគ្គិភ័យនៃស្នងការដ្ឋាន ដោយ មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន ដឹកនាំរថយន្តអគ្គិភ័យនិងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន លោកអធិការនគរបាលក្រុងបាត់ដំបង វរសេនីយ៍ ឯក ពេជ្រ សារ៉ែន រួមសហការជាមួយកម្លំាងគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុ ង បាត់ដំបង ដែលមានលោក លាង វាស នា ជាអភិបាលក្រុង និងកម្លាំងពាក់ព័ន្ធ អន្តរាគមន៍ បង្ការទប់ស្កាត់ចំពោះប្រជាពលរដ្ឋដែលលោកចូលទៅកាន់តំបន់មានគ្រោះថ្នាក់នេះដើម្បីដងយកប្រេ ងដែលហៀរក្នុងប្រឡាយទឹក លើដី ដែលសកម្មភាពនេះ អាចនឹងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុដោយសារប្រេងហៀរចេញមកខាងក្រៅ។

សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ពេលនេះស្ថានភាពនៅកន្លែងកើតហេតុមានភាពប្រក្រតីភាពជាធម្មតា ដោយមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយសមត្ថកិច្ចនគរបាលនៅបន្តសហការ ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហានេះ នៅទី នោះនៅឡើយខណៈប្រជាពលរដ្ឋលោកនៅតែព្យាយាមចូលទៅកាន់ទីនោះ៕
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost