ប៉ៃលិន៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Mr.KevinTaylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីសកម្មភាពការងាររបស់អង្គការ ក្នុងការគាំទ្រ លើ វិស័យសុខាភិបាល នៅខេត្តប៉ៃលិន ដោយផ្តោតចំពោះការកាត់បន្ថយនិងលុបបំបាត់ការស្លាប់របស់មាតានិងទារកអំឡុងពេលមានផ្ទៃពោះនិងសម្រាលកូន។
លោក ខេវិន ធែល៍ល័រ (Mr.Kevin Taylor) បានមានប្រសាសន៍រាយការណ៍ថា៖ អង្គការ EveryMum គឺជា អង្គការសប្បុរសធម៌របស់ប្រទេសអូស្ត្រាលីបទពិសោធន៍ការងារយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដែលមានបេសកកម្មសកលក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ហើយ សកម្មភាពស្នូលរបស់អង្គការ គឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដូចជា៖ បណ្តុះបណ្តាលឆ្មប និងគ្រូពេទ្យនៅ តាមសហគមន៍ឱ្យមានជំនាញច្បាស់លាស់ ក្នុងការថែទាំមាតា និងទារក, ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ផ្គត់ផ្គង់សម្ភារ បរិក្ខារ ចាំបាច់ ពិសេសគឺម៉ាស៊ីនអេកូសាស្ត្រ (Ultrasound) នៅតាមមណ្ឌលសុខភាពដាច់ស្រយាល និងយុទ្ធនាការអប់រំ សហគមន៍ ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (Antenatal Care) ឱ្យបាន ទៀងទាត់នៅតាមមណ្ឌលសុខភាពមូលដ្ឋាន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Every Mum ដែលជួយលើកកម្ពស់វិស័យសុខាភិបាលនៅ ក្នុងខេត្ត ប៉ៃលិនជាពិសេសការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ដែលអាចការពារបាន អំឡុងពេលមានផ្ទៃ ពោះ និងសម្រាលកូន ហើយរដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថាសុខមាលភាពមាតា និងទារក គឺចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ដៃគូសហការជាមួយវិស័យសុខាភិបាលដោយត្រូវបានចាត់ទុកជាកិច្ចការអាទិភាពដ៏សំខាន់បំផុតមួយ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៣ នៃបញ្ចកោណទី១ ស្ដីពីការអភិវឌ្ឍធនធានមនុស្ស) ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល(UHC)។
សូមបញ្ជាក់ថា៖ អង្គការ Every Mum បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាដោយបានសហការយ៉ាងជិត ស្និទ្ធជាមួយវិស័យសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត(ដូចជា៖ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្ត មណ្ឌលគិរី) ដើម្បីពង្រីកសេវាពិនិត្យអេកូ និងលើកកម្ពស់គុណភាពថែទាំសុខភាពមាតា៕ដោយ ៖ នាក់ ង៉យ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost