បាត់ដំបង:យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងដោយមិនដឹងមូលហេតុបង្ករការភ្ញាក់ផ្អើលទាំងយប់អាធ្រាតដល់អ្នករស់នៅក្បែរខាងនិងសមត្ថកិច្ចរួសរាន់ចេញជួយអន្តរាគមន៍។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង ១២.៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ខែកក្កដា២០២៦ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកៀនកែស១ ឃុំគោកឃ្មុំស្រុក ថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា:ផ្ទះលក់ចាប់ហួយចំនួន ០១ ខ្នង ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី ទំហំ ១៣ម x ៣០ម -ម្ចាស់ផ្ទះឈ្មោះ រឿន សារិន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
+សម្ភារខូចខាត:
-ឆេះផ្ទះលក់ចាប់ហួយចំនួន ០១ ខ្នង
-ឆេះអីវ៉ាន់ចាប់ហួយ (ខូចខាត ៧០%)
+សម្ភារខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែល ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
+មូលហេតុ: អគ្គីភ័យបានឆាបឆេះស្ទើរទាំងស្រុងប៉ុន្តែសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។

សូមបញ្ជាក់ថាក្រោយកើតហេតុភ្លាមៗនោះ កម្លាំងអធិការនគរបាលស្រុកថ្មគោលបានចេញរថយន្តចំនួន ០១គ្រឿង និង រថយន្តពន្លត់អគ្គិភ័យស្រុកបវេលចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត និង រថយន្តដឹកទឹកលក់អស់ចំនួន ០១រថយន្តទើបគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុបានទាំងស្រុងគឺមិនឱ្យឆេះរាលដាលនិងប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វណាម្នាក់ឡើយខូចខាតតែសម្ភារៈដូចរៀបរាប់ខាងលើ។គឹម សាន្នី
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost