ឧត្តរមានជ័យ:រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខដើម្បីការពារបូរណភាពទឹកដីក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅបរិវេណវេទិកាបុណ្យអុំទូក ក្នុងក្រុងសំរោង។
ការរៀបចំពិធីនេះ មិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរ:ជនកងទ័ព និងនគរបាលជាតិ។ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និងញើសរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។

គួរបញ្ជាក់ថា សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប ដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេស ស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមករាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០៨អង្គ ដើម្បីឧទ្ទិសផលានុសផល និងបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។ (ដោយឈឿន ប៊ុនឈី)
អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost