ឧត្តរមានជ័យ៖ ការពង្រឹងសមត្ថភាព វិន័យ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសការពារសន្តិសុខដល់កម្លាំងប្រជាការពារ គឺជាកត្តាគន្លឹះដ៏សំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង។
ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបម្រើការពារប្រយុទ្ធ ដល់ប្រជាការពារនេះដែរធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហោ ជិនវីរៈយុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។

វគ្គហ្វឹកហ្វឺនបច្ចេកទេសសន្តិសុខនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាការពារ សរុបចំនួន ១៩០ នាក់ ដែលអញ្ជើញមកពីភូមិសាស្ត្រឃុំគោកមន និងឃុំគោកខ្ពស់ ក្នុងគោលបំណងពង្រឹងកម្លាំង រំលឹកមេរៀន និងបំប៉នជំនាញការពារខ្លួន ការយាមល្បាត ការសហការក្ដាប់ព័ត៌មានបទល្មើស ដើមី្បបង្កើនសមត្ថភាពម្ចាស់ការដល់កម្លាំងប្រជាការពារ ក្នុងការជួយសម្របសម្រួលសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់ ឱ្យកាន់តែរឹងមាំទ្វេឡើង លោកអភិបាលស្រុកបន្ទាយអំពិលបានបញ្ជាក់ថា នេះហើយជាផែនការ ១១១១ នាក់សម្រាប់ស្រុកបន្ទាយអំពិលដើម្បីឲ្យគ្រប់ចំនួននៅក្នុងគោលការណ៍ដែលបានសម្រេច។( ដោយឈឿន ប៊ុនឈី )
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost