ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ ផែនការអភិវឌ្ឍន៍ និងបញ្ហានានាក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ លោកអភិបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានយកចិត្តទុកដាក់លើការរក្សាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយឯកឧត្តម បានកោតសរសើរដល់ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ក្រាប ក្មេងទំនើង គ្រឿងញៀន និងចោរកម្មផ្សេងៗ ដែលបង្កជាអសន្តិសុខសង្គម នាំឲ្យមានផលវិបាកដល់ប្រជាពលរដ្ឋ និងសង្គមទាំងមូល។

ឯកឧត្តមក៏បានជម្រុញដល់ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំបន្ថែមទៀត ដើម្បីរក្សាឲ្យបាននូវភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។(ដោយឈឿន ប៊ុនឈី)
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost