កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ នៃអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ថ្ងៃចេញផ្សាយ ៖ 06/07/2026 13:07:41
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:នាព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ នៃអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត បានអានរបាយការណ៍និងលើកឡើងពីក្នុងគោលបំណងនៃកិច្ចប្រជុំ គឺដើម្បី បូកសរុប និងវាយតម្លៃ លើលទ្ធផលការងារដែលសម្រេចបានកន្លងមក ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋាន និងពិភាក្សា និងផ្លាស់ប្តូរមតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេស ដាក់ចេញនូវទិសដៅការងារបន្ត សំដៅពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង ធានាបាននូវភាពសុខសាន្ត និងការរស់នៅប្រកបដោយភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត បានលើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំជោគជ័យ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» របស់ខេត្ត ទោះបីយើងជួបប្រទះនូវអំពើឈ្លានពានទឹកដីពីពួកចោរសៀមក្តី ក្នុងនោះតាមរយៈ ចលនា ប្រលងប្រណាំងអង្គភាព និងបុគ្គលមានស្នាដៃ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តឧត្តរមានជ័យ បានទទួលចំណាត់ថ្នាក់ល្អប្រសើរ គឺទទួលបានផែនលេខ១ នៃ បណ្តារាជធានីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤។

ឯកឧត្ដម ឯកឧត្តម ឆែម សាវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះ។

ឯកឧត្តម  រដ្ឋលេខាធិការ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជំរុញការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ដើម្បីរក្សានូវស្នាដៃ និងបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានសុវត្ថិភាពថែមទៀតផងដែរ៕ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
24/07/2026 02:22:40 krth
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
23/07/2026 07:57:15 krth
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
22/07/2026 23:51:26 krth
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
22/07/2026 10:45:33 krth
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
21/07/2026 02:01:54 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost