បាត់ដំបង:ករណីលួចដោយមានស្ថានទម្ងន់ទោសនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងកងរាជ
អាវុធហត្ថស្រុកសំពៅលូនចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ជាបន្តបន្ទាប់។
ករណីខាងលើនេះដោយអនុវត្តតាមបទបញ្ជាពីថ្នាក់ដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក និងចុះអនុវត្តដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯកលាង សុខលី មេបញ្ជាការមូលដ្ឋានរាជអាវុធហត្ថស្រុកកាលពីវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ការចុះបង្ក្រាបនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជាលទ្ធផល ក្នុងចំណោមជនសង្ស័យទាំង ០៦នាក់ រួមមាន៖
១. ករណីលួចមានស្ថានទម្ងន់ទោស (ចំនួន ០២នាក់)៖
ឈ្មោះ សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
ឈ្មោះ លីន ស្រីនិត ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
២. ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ចំនួន ០៤នាក់)៖
ឈ្មោះ ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ)។
ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ)។
ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។

វត្ថុតាងដែលដកហូតបានរួមមាន៖
កាំបិតកញ្ចែត ចំនួន ០១single
កន្ត្រៃ ចំនួន ០១
ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ទូរស័ព្ទដៃ ចំនួន ០៨គ្រឿង
ប្រាក់រៀល ចំនួន ៦,០៥០,០០០ រៀល
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីទៅតុលាការ៕គឹមសាន្នី
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost