រដ្ឋលេខាធិការបានណែនាំនិងជំរុញឲ្យអភិបាលរងខេត្តថ្មីត្រូវមានទំនាក់ទំនងល្អបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់
ថ្ងៃចេញផ្សាយ ៖ 01/07/2026 09:21:49
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ការណែនាំនិងផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំថ្មី ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត ព្រមទាំងបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យនូវគ្រប់ផែនការការងាររបស់ខេត្ត និងជាពិសេសគឺការបង្កើត និងថែរក្សាជំនឿចិត្តឱ្យបានទ្វេដងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយលោកស្រី រស់ សុផានី  ត្រូវតែងតាំងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី ជំនួសលោកស្រី មុំ ពុទ្ធីតា ដែលត្រូវតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រី រស់ សុផានី ដែលទើបនិងចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន, ការពារជាតិ សាសនា ព្រះមហាក្សត្រ, បង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ, និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការជាមួយថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើសេវាសាធារណៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងជាតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាពិសេសត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ឯកឧត្តម មានប្រសាសន៍បន្តថា អភិបាលរងខេត្ត  ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវតែគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។(ដោយឈឿនប៊ុនឈី )

ព័ត៌មានផ្សេងៗ
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
24/07/2026 02:22:40 krth
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
23/07/2026 07:57:15 krth
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
22/07/2026 23:51:26 krth
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
22/07/2026 10:45:33 krth
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
21/07/2026 02:01:54 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost