ឧត្តរមានជ័យ:ផ្លូវបេតុងភ្លោះអមសងខាងផ្លូវពីចំណុចរង្វង់មូលដៃប្រាំ៨ឆ្ពោះទៅកាន់រង្វង់មូលព្រះបាទជ័យវរម្ម័ន្តទី៧ដែលរដ្ធបាលខេត្តឧត្តរមានជ័យរៀបចំសាងសង់ធ្វើថ្មីនោះបានលេចចេញជារូបរាងនឹងជិតរួចរាល់ជាស្ថាពរនៅរយះពេលដ៏ខ្លីឆាប់ៗខាងមុខនេះដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៏ឆ្លងកាត់ទៅមករបស់បងប្អូនប្រជាពលរដ្ធទូទៅគិតត្រឹមថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦នេះ។

ប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់ទីប្រជុំជនក្រុងសំរោងខេត្តឧត្តរមានជ័យបានរៀបរាប់ថា ពួកគាត់ពិតជាសប្បាយរីករាយនៅពេលដែលបានផ្លូវភ្លោះនៅខាងមុខផ្ទះរបស់់គាត់ពីព្រោះថាផ្លូវក្នុងតំបន់ទីប្រជុំក្រុងសំរោងមួយចំនួនកន្លងមកកន្លែងខ្លះមានការជន់លិចស្ទះប្រព័ន្ធលូរបង្ហូរទឹកនៅរដូវខែវស្សាភ្លៀងធ្លាក់សឹងតែរាល់ឆ្នាំតែម្តង។
បើយោងតាមការបញ្ជាក់ពីក្រុមការងារស្ថាបនាផ្លូវថ្នល់បានអះអាងថា ផ្លូវភ្លោះអមសងខាងផ្លូវនេះដែរនឹងរួចរាល់នាពេលខាងមុខនេះទោះបីមេឃភ្លៀងមកយ៉ាងណាក៏ដោយ មួយវិញទៀតក្រុមការងារបានយកចិត្តទុកដាក់ធ្វើផ្លូវមួយខ្សែនេះទៅតាមស្តង់ដាលក្ខណ:បច្ចេកទេសដើម្បីប្រើប្រាស់បានយូអង្វែងទៅថ្ងៃមុខនេះ។

សូមជម្រាបថា ការរៀបចំកែលម្អរសេហដ្ធារចនាសម្ព័ន្តថ្មីរបស់រដ្ធបាលខេត្តឧត្តរមានជ័យនេះទៀតសោតគឺបានសាងសង់ផ្លូវថ្នល់.កន្លែងសួនច្បារកំសាន្ត.ដាក់អំពូលសូឡែរតាមផ្លូវជាតិសំខាន់ៗតាមបណ្តាក្រុងស្រុក.សាងសង់រូបសំណាកផ្សេងៗ.និងកែប្រព័ន្ធធរាសាស្ត្ររំដោះទឹក.កុំឲ្យមានការជនលិចនារដូវខែវស្សាផងដែរ។ (ដោយឈឿន ប៊ុនឈី)
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost