បាត់ដំបង៖ ក្រុមក្មេងទំនើងចំនួន ៥ នាក់ក្រោយធ្វើសកម្មភាពដេញកាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យរបួសធ្ងន់ក្នុងករណីហិង្សាដោយចេតនា នៅលើដងផ្លូវជាតិលេខ ៥៩Bស្ថិតនៅក្នុងក្រុមទី ៨ ភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនកាលពីថ្ងៃទី២២វេលាម៉ោង២១:១០ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូនក្រោមការបញ្ជា ដឹកនាំផ្ទាល់ពី លោកវីរៈសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥នាក់ ជាបន្តបន្ទាប់។
សមត្ថកកិច្ចបានឲ្យដឹងថា:ជនរងគ្រោះមានឈ្មោះ ជិន ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានក្រុមជនសង្ស័យមួយក្រុម (មានគ្នាចំនួន ០៤ ទៅ ០៥នាក់) ជិះម៉ូតូដេញតាម ធាក់ និងយកកាំបិត ពូថៅ កាប់បណ្តាលឱ្យរងរបួសធ្ងន់ចំពីក្រោយក្រោមស្មាដើមដៃខាងឆ្វេង និងដួលម៉ូតូរបួសជើងទាំងសងខាង មុនពេលក្រុមជនល្មើសជិះម៉ូតូគេចខ្លួនបាត់។

ក្រោយទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០ នាទីថ្ងៃដដែល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅលូន-អង្គរបាន និងប៉ុស្តិ៍សន្តិភាព ចុះស្រាវជ្រាវកំណត់មុខសញ្ញាយ៉ាងលឿន រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅចំណុចភូមិអណ្តូងពីរ ឃុំអង្គរបាន រួមមាន៖
១. ឈ្មោះ ហាន សីហា ភេទប្រុស អាយុ ១៧ឆ្នាំ
២. ឈ្មោះ ពេជ្រ រតនៈវណ្ឌី ភេទប្រុស អាយុ ១៧ឆ្នាំ
៣. ឈ្មោះ បាន បូរី ហៅ ជា ភេទប្រុស អាយុ ១៦ឆ្នាំ
៤. ឈ្មោះ សំអុល រូត ហៅ រ៉ូត ភេទប្រុស អាយុ ១៦ឆ្នាំ
(អ្នកទាំង ០៤ រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន)
៥. ឈ្មោះ ឆុន រ៉ាប៊ី ភេទប្រុស អាយុ ១៥ឆ្នាំ (រស់នៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន)
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖
កាំបិត ចំនួន ០៣ដើម
ពូថៅ ចំនួន ០១ដើម
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ (ផ្លាកលេខ បាត់ដំបង 1AP-1083) ចំនួន ០១គ្រឿង
ម៉ូតូម៉ាក NEX ពណ៌លឿង-ខ្មៅ-ស (គ្មានផ្លាកលេខ) ចំនួន ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់ និងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែមានគំនុំស្មានថាជនរងគ្រោះជាអ្នកដែលធ្លាប់បានជេរប្រមាថមកលើបក្សពួកខ្លួនពីមុនមក។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕ គឹមសាន្នី
នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះសរុប ១,០៦២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
សម្ដេចធិបតីជួបជាមួយប្រធានក្រុមហ៊ុន
ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost