ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ
ថ្ងៃចេញផ្សាយ ៖ 18/08/2026 10:07:24
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

បាត់ដំបង:នៅរសៀលម៉ោងនេះថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៦ខេត្តបាត់ដំបងមេឃកំពុងធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំងបានធ្វើឲ្យដំណាំកសិកម្មមានសភាពស្រស់អំព្រងរីឯស្រូវក៏មានទឹកគ្រប់គ្រាន់នៅក្នុងស្រែសម្រាប់ការលូតលាស់ផងដែរ។

តាមការឲ្យដឹងពីកសិករឈ្មោះសុខ ពែក អ្នកភូមិដាក់សសរ សង្កាត់អូម៉ាល ក្រុងខេត្តបាត់ដំបងបានប្រាប់ថា ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ចាប់ពីខែ 6. 7. 8 នេះមកបានធ្វើឲ្យដំណាំកសិកម្មក៏ដូចជាស្រូវរបស់ពួកគាត់មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែពួកគាត់មិនបារម្ភពីការខ្វះទឹកនោះទេ។ឲ្យតែបានព្រូសស្រូវហើយស្រូវដុះត្រឹមក្បាលជង្គង់ពេលភ្លៀងធ្លាក់មកគឺត្រូវរស់បានល្អហើយ។

លោកបន្តថាបើសិនជាស្រូវព្រួសហើយដុសចេញមកហើយមិនមានភ្លៀងធ្លាក់ទេវានិងធ្វើឲ្យស្រូវរបស់ពួកគាត់ក្នុងភូមិនឹងត្រូវខូចខាតទាំងស្រុងដោយសារយើងមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យវា។

លោកបន្តថា កសិករនៅក្នុងភូមិរបស់លោក 80% ជាកសិករធ្វើស្រែធ្វើជាមុខរបរអាជីពមានកសិករខ្លះមានដីតូចធំទៅតាមធនធាន។

លោកបន្តថា ការធ្វើស្រែឆ្នាំនេះវាមិនខុសពីឆ្នាំមុនៗនោះទេវាប្រហាក់ប្រហែលគ្នាពួកគាត់មួយចំនួនធ្វើស្រែមួយទៅពីររដូវដើម្បីយកស្រូវលក់និងមួយ
ចំនួនធ្វើស្រែសម្រាប់ផ្គត់ផ្គង់និងជីវភាពគ្រួសារតែប៉ុណ្ណោះ។
ទាក់ទងទៅនឹងបញ្ហានេះយើងមិនទាន់ទាក់ទងនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានទេពីរបាយការណ៍ប្រចាំឆ្នាំ។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមស្ដីពីអាកាសធាតុសម្រាប់ថ្ងៃទី 18 ខែសីហាឆ្នាំ 2026 នេះនៅរាជធានីភ្នំពេញទទួលឥទ្ធិពលពីតំបន់ប្រសព្វស្ថានភាពអាកាសធាតុនៅថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែសីហាឆ្នាំ 2026 ទទួលឥទ្ធិពលពីតំបន់ប្រសព្វអន្តរត្រូពិចលក្ខណៈបែបនេះនិងបង្កឲ្យធាតុអាកាសសីតុណ្ហភាព 28º c ទៅ 38ºc ខ្យល់បក់មកពីទិសបស្ចឹមមានល្បឿនពី២ទៅប្រាំម៉ែត្រ/ វិនាទីខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី 7 ទៅ11ម៉ែត្រ/វិនាទី.ផ្គររន្ទះខ្សោយ។

 

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost