ខេត្តពោធិ៍សាត់:ជនសង្ស័យបំផ្ទុះគ្រាប់បែក បណ្តាលឲ្យផ្ទុះត្រូវចំសមត្ថកិច្ច និងប្រជាការពារបាត់បង់ជីវិត សរុបចំនួន៦នាក់ រួមទាំងជនសង្ស័យម្នាក់ផងដែរ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បើតាមសេចក្ដីរាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីហិ.ង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយជនសង្ស័យជាជនញៀនគ្រឿងញៀនផងដែរ ហើយនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគំរាមបំផ្ទុះគ្រាប់បែក ហើយក៏បានបោះដាក់សមត្ថកិច្ច បណ្តាលឲ្យផ្ទុះ ស្លាប់ និងរបួស រួមមាន ៖
១.ឈ្មោះ សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២.ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៣.ឈ្មោះ សុខ អាន ប្រជាការពារ (ស្លាប់)
៤.ឈ្មោះ ចិន្ដា ប្រជាការពារ (ស្លាប់)
៥.ឈ្មោះ អែម ដុំ ជនសង្ស័យ (ស្លាប់)
៦.ឈ្មោះ វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
៧.ឈ្មោះ សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (របួសធ្ងន់ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ) ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវនៅទីតាំងកើតហេតុ ៕(ដោយថេង ដារ៉ា)
នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះសរុប ១,០៦២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
សម្ដេចធិបតីជួបជាមួយប្រធានក្រុមហ៊ុន
ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost