ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ ព្រមទាំងលោកស្រីអនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យជំនាញ ពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ( ដោយឈឿន ប៊ុនឈី )
អភិបាលខេត្ត ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក
កិច្ចប្រជុំសាមញ្ញាលើកទី២៨របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
ំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ»
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៤ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost