ឧត្តរមានជ័យ:ស្ពានឈើទី១៥.មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្តោយប្រវែង៣៨ម៉ែត្រដែលរដ្ធបាលស្រុកអន្លង់វែងសាងសង់រួចរាល់១០០ភាគរយហើយដែលបានចំណាយថវិការអស់សរុប(២១,៨៦១,០០០)ម្ភៃមួយលានប៉ែតសិបប្រាំមួយមុឺនមួយពាន់ ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាកសិករបងប្អូនប្រជាពលរដ្ធទូទៅធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផលជាក់ស្តែងដោយការសំណូមពរនឹងទយក្ខលំបាកពីសំណាក់បងប្អូនប្រជាពលរដ្ធនិងមានការយកចិត្តទុកដាក់ខ្ពស់ពីលោកងួនទ្ធីរិទ្ធអភិបាលស្រុកអន្លង់វែងបានសាងសង់ស្ពានទី១៥
កសាងស្ពានឈើ១ខ្សែដែលមានទំហំទទឹង៤ម៉ែត្រគុណបណ្តោយប្រវែង៣៨ម៉ែត្រ តភ្ជាប់ភូមិយាងខាងត្បូង ឆ្ពោះទៅកាន់ភូមិឃាងខាងជើង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ សម្រេចបាន១០០%នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅហើយដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករដឹកជញ្ជូនកសិផលធ្វើការចរាចរណ៏ឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ។
លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានលើកឡើងឲ្យដឹងនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦នេះថា ការសាងសង់ស្ពានឈើប្រវែង៣៨ម៉ែត្រស្ថិតនៅភូមិឃុំខាងលើនេះគឺរួចរាល់ជាស្ថាពរហើយដោយមានការសហការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំស្រុកប្រជាការពារដែលបានលះបង់កម្លាំងកាយ ពេលវេលា សម្ភារៈ ថវិកាចូលរួមជាមួយរដ្ឋបាលស្រុកអន្លង់វែង ដើម្បីស្ថាបនាស្ពានមួយខ្សែនេះឡើង តាមការសន្យារបស់ពុកម៉ែបងប្អូនក្នុងវេទិការសាធារណះនូវសំណើរ សំណូមពរ ក្នុងនោះរដ្ធបាលស្រុកអន្លង់វែងបានដោះស្រាយស្ទើរទាំងស្រុង ចំពោះបញ្ហាផ្សេងដែលនៅសេសសល់មួយចំនួន មិនអោយបងប្អូនប្រជាពលរដ្ឋខកបំណងនូវប្រការណាមួយឡើយ។

គួររំលឹកថាក្នុងនាមរូបខ្ញុំផ្ទាល់ក៏ដូចជារដ្ធបាលស្រុកអន្លង់វែងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងទាំងអស់គ្នាខណ:ពេលដែលបានសមទ្ធិផលស្ពានថ្មីបន្ថែមមួយខ្សែនេះអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូនហើយនឹងចូលរួមសហការចេះថែរក្សាដើម្បីប្រើប្រាស់បានយូអង្វែងទៅថ្ងៃមុខ។
សូមជម្រាបថា ចាប់តាំងពីលោកងួន ទ្ធីរិទ្ធ មកកាន់មុខតំណែងជាអភិបាលស្រុកអន្លង់វែងរួចមកគឺបងប្អូនប្រជាពលរដ្ធមានការសាទរសប្បាយរីករាយពីព្រោះថាជានិច្ចជាកាលលោកអភិបាលស្រុកតែងតែប្រជុំផ្សព្វផ្សាយដាក់ផែនការណ៏រឹតបន្តឹងដល់កងកម្លាំងដើម្បីពង្រឹងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមមូលដ្ធានសហគមន៏ដើម្បីជួយដោះស្រាយរាល់បញ្ហាផ្សេងៗ នឹងជួយអន្តរាគមន៏សង្គ្រោះនូវបញ្ហាគ្រោះទឹកជំនន់.អគ្គីភ័យកើតឡើង.ជាយក្សថាហេតុផ្សេងៗផងដែរ។ (ដោយឈឿន ប៊ុនឈី)
អភិបាលខេត្ត ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក
កិច្ចប្រជុំសាមញ្ញាលើកទី២៨របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
ំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ»
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៤ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost