ឧត្តរមានជ័យ:ដោយការសំណូមពរនឹងទុក្ខលំបាកពីសំណាក់បងប្អូនប្រជាពលរដ្ធនិងមានការយកចិត្តទុកដាក់ខ្ពស់ពីលោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានសាងសង់ស្ពានទី១៥កសាងស្ពានឈើ១ខ្សែដែលមានទំហំទទឹង៤ម៉ែត្រគុណបណ្តោយប្រវែង៣៨ម៉ែត្រ តភ្ជាប់ភូមិយាងខាងត្បូង ឆ្ពោះទៅកាន់ភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ សម្រេចបាន៦៥%នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករដឹកជញ្ជូនកសិផលធ្វើការចរាចរណ៏ឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយងាយស្រួលទាន់ពេលវេលាក្នុងការធ្វើដំណើរទៅមក។
លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានលើកឡើងឲ្យដឹងនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៦ថា ការសាងសង់ស្ពានឈើគឺដោយមានការសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកដែលបានលះបង់កម្លាំងកាយ សម្ភារៈ ថវិកាចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីស្ថាបនាស្ពាននេះឡើង តាមការសន្យារបស់ពុកម៉ែបងប្អូនក្នុងវេទិការសាធារណះនូវសំណើ សំណូមពរ ក្នុងនោះរដ្ធបាលស្រុកអន្លង់វែងបានដោះស្រាយស្ទើរទាំងស្រុង មិនអោយបងប្រជាពលរដ្ឋខកបំណងឡើយ។ដូចនេះក្នុងនាមរូបខ្ញុំផ្ទាល់ក៏ដូចជារដ្ធបាលស្រុកអន្លង់វែងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងទាំងអស់គ្នានឹងបានធ្វើដំណើរឆ្លងកាត់នាពេលខាងមុខនេះជាក់ជាមិនខានឡើយ។

សូមជម្រាបថា ចាប់តាំងពីលោកងួន ទ្ធីរិទ្ធ មកកាន់មុខតំណែងជាអភិបាលស្រុកអន្លង់វែងរួចមកគឺបងប្អូនប្រជាពលរដ្ធមានការសាទរសប្បាយរីករាយពីព្រោះថាជានិច្ចជាកាលលោកអភិបាលស្រុកតែងតែប្រជុំផ្សព្វផ្សាយដាក់ផែនការណ៏រឹតបន្តឹងដល់កងកម្លាំងដើម្បីពង្រឹងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមមូលដ្ធានសហគមន៏ដើម្បីជួយដោះស្រាយរាល់បញ្ហាផ្សេងៗ នឹងជួយអន្តរាគមន៏សង្គ្រោះនូវបញ្ហាគ្រោះទឹកជំនន់.អគ្គីភ័យកើតឡើង.ជួយសម្រួលកន្លែងស្នាក់នៅដល់បងប្អូនជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃនាពេលកន្លងមកផងដែរ។ (ដោយឈឿន ប៊ុនឈី)
អភិបាលខេត្ត ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក
កិច្ចប្រជុំសាមញ្ញាលើកទី២៨របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
ំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ»
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៤ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost