មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យផ្តល់គ្រាប់ពូជស្រូវបន្លែចំរុះដល់ប្រជាកសិករ
ថ្ងៃចេញផ្សាយ ៖ 26/08/2026 00:11:04
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:ដោយមើលឃើញបងប្អូនប្រជាពលរដ្ធជាច្រើនបានវិលត្រឡប់ចាកចេញពីជំរុំជនភៀសសឹកនាំគ្នាចូលទៅរស់នៅតាមខ្នងផ្ទះខណ:នៅពេលសភាពការណ៏នៅតាមខ្សែបន្ទាត់ព្រំដែនស្ងប់ស្ងាត់ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យផ្តល់គ្រាប់ពូជស្រូវដំណាំដាំដុះបន្លែរួមផ្សំចំរុះជាច្រើនមុខដល់ប្រជាកសិករនៅតាមភូមិសហគមន៏ដើម្បីប្រមូលផលទុកសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃបានមួយកម្រិតថែមទៀត។

ការផ្តល់គ្រាប់ពូជស្រូវដំណាំបន្លែរួមផ្សំទៅដល់បងប្អូនប្រជាកសិករនៅក្នុងសហគមន៏នេះដែរធ្វើឡើងនៅក្នុងភូមិកញ្ច្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំពោះដំណាំនេះមានដូចជាស្រូវ.ឪឡឹកលឿង.ត្រសក់.ស្លឹកខ្ទឹម.ពោត.ល្ពៅ.ននោង.ស្អៃចង្កឹះ.សណ្តែកគួរត្រប់វែង.ត្រប់ស្រួយ.ម្ទេស.ខាត់ណា.ស្ពៃក្តោប.ជាដើម.។

លោកសុងប៊ុនង៉ាម ជាមេឃុំគោកមនបានថ្លែងប្រាប់អ្នកសារពត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០២៦ថា ការផ្តល់គ្រាប់ពូជបន្លែគ្រប់មុខនេះគឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្តសម្រាប់ឲ្យបងប្អូនប្រជាកសិករដាំដុះដុះទុកហូបខ្លះ និងមួយផ្នែកទៀតទុកលក់នៅលើទីផ្សារដើម្បីរកប្រាក់កម្រៃថែមទៀត។

លោកមេឃុំគោកមនបានអះអាងបន្តថាសម្រាប់ប្រជាកសិករនៅក្នុងឃុំរបស់លោកនេះពិតជាមានការសាទរចំពោះមន្ទីរកសិកម្មបានផ្តល់គ្រាប់ពូជនិងចាត់មន្ត្រីជំនាញបច្ចេកទេសចុះមកបង្ហាត់បង្រៀនពីលក្ខណ:នៃការដាំដុះដល់ខ្នងផ្ទះតែម្តង។

កសិករឈ្មោះប៉ច បឿជ.វ័យ៥៥ឆ្នាំរស់នៅក្នុងសហគមន៏ភូមិកញ្ច្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិលបានប្រាប់ថា ដំណាំដែលគាត់ដាំនេះទើបតែបាន៣៤ថ្ងៃប៉ុណោនិងប្រផលខាងផលនេះហើយចំពោះផលដំណាំដែលទទួលបានយើងយកលក់ឲ្យសហគមន៏និងមួយផ្នែកទៀតលក់នៅផ្សារគោកមននិងផ្តល់ជូនដល់ជនភៀសសឹកនិងវីរះកងទ័ព។

លោកសូត្រសុីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យបានលើកឡើងថា សម្រាប់មន្ទីរកសិម្មបានផ្តល់គ្រាប់ពូជស្រូវដំណាំដល់ប្រជាកសិករទូទាំងស្រុកទាំង៥ដើម្បីបង្កបង្កើនផលតែពេលនេះយើងធ្វើបានចំនួន៣ស្រុកហើយ.ទី១ក្រុងសំរោង.ទី២ស្រុកបន្ទាយអំពិល.ទី៣ស្រុកចុងកាល់។

សូមជម្រាបថា ចំពោះផលដំណាំដែលបងប្អូនប្រជាកសិករកំពុងដាំដុះស្ថិតនៅក្នុងភូមិឃុំខាងលើបានលូតលាស់ជាបន្តើរៗហើយនិងអាចប្រមូលទិន្នផលបេះយកហូបនារយះពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។( ដោយឈឿន ប៊ុនឈី )

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost